Wednesday, September 11, 2013

Tuesday, September 10, 2013

យោង​តាម​របាយការណ៍​ស្ទាបស្ទង់មតិ​​មួយ​​​ដែល​ធ្វើ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​  បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​ ១ភាគ៤​ ដែល​ស្មើនឹង​​ ២៣%​នៃ​បុរស​អាស៊ី​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវ​ភេទ​យ៉ាងហោចណាស់ ​១​ដង​ដែរ​ទៅ​លើ​ស្ត្រី។
រូបតំណាង
បុរស​ចំនួន​ ១​ម៉ឺន​នាក់ មក​ពី​ប្រទេស​ចំនួន​ ៦​​​ ​​ត្រូវ​បាន​​​ធ្វើ​ប្រជាមតិ ហើយ​​គេ​រក​ឃើញ​ថា​ បទល្មើស​រំលោភ​ផ្លូវ​ភេទ​នេះ ​ភាគច្រើន​បាន​កើតមាន​ជាទូទៅ​ក្នុង​រូបភាព​​​ទំនាក់ទំនង​​​លក្ខណៈ​ជា​​ដៃ​គូ​ស្នេហា។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ ១០​នាក់ ​បាន​សារភាព​ថា ​ខ្លួន​បាន​​ប្រព្រឹត្ត​បទល្មើស​នេះ​ទៅ​លើ​ស្ត្រី​​ម្នាក់​ផ្សេង​ទៀត ​ដែល​មិនមែន​ជា​ដៃគូ​​ស្នេហា​របស់​ខ្លួន​ ​និង​តិច​ជាង​ពាក់កណ្ដាល​​នៃ​ពួកគេ​​​ប្រាប់​ថា​ ​បាន​​​​ប្រព្រឹត្តិ​បទ​ល្មើស​​លើស​ពី​ម្ដង​ឡើង​ទៅ។

១ភាគ៤​​​នៃ​បុរស​​​ក្នង​ប្រទេស​ខ្លះ​នៅ​​អាស៊ី​ ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវ​ភេទ

យោង​តាម​របាយការណ៍​ស្ទាបស្ទង់មតិ​​មួយ​​​ដែល​ធ្វើ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​  បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​ ១ភាគ៤​ ដែល​ស្មើនឹង​​ ២៣%​នៃ​បុរស​អាស៊ី​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវ​ភេទ​យ៉ាងហោចណាស់ ​១​ដង​ដែរ​ទៅ​លើ​ស្ត្រី។
រូបតំណាង
បុរស​ចំនួន​ ១​ម៉ឺន​នាក់ មក​ពី​ប្រទេស​ចំនួន​ ៦​​​ ​​ត្រូវ​បាន​​​ធ្វើ​ប្រជាមតិ ហើយ​​គេ​រក​ឃើញ​ថា​ បទល្មើស​រំលោភ​ផ្លូវ​ភេទ​នេះ ​ភាគច្រើន​បាន​កើតមាន​ជាទូទៅ​ក្នុង​រូបភាព​​​ទំនាក់ទំនង​​​លក្ខណៈ​ជា​​ដៃ​គូ​ស្នេហា។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ ១០​នាក់ ​បាន​សារភាព​ថា ​ខ្លួន​បាន​​ប្រព្រឹត្ត​បទល្មើស​នេះ​ទៅ​លើ​ស្ត្រី​​ម្នាក់​ផ្សេង​ទៀត ​ដែល​មិនមែន​ជា​ដៃគូ​​ស្នេហា​របស់​ខ្លួន​ ​និង​តិច​ជាង​ពាក់កណ្ដាល​​នៃ​ពួកគេ​​​ប្រាប់​ថា​ ​បាន​​​​ប្រព្រឹត្តិ​បទ​ល្មើស​​លើស​ពី​ម្ដង​ឡើង​ទៅ។

មុន​នេះ​បន្តិច តារា​សម្ដែង​ កញ្ញា ឆយី ធ្លាប់​ទទួល​រង​ពាក្យ​សំដី​រិះគន់​យ៉ាង​ចាស់​ដៃ បន្ទាប់​ពី​បាន​ស្លៀកពាក់​បញ្ចេញ​ដង​ខ្លួន និង​ដើម​ទ្រូង ដែល​មហាជន​យល់​ថា សិច​ស៊ី​ហួសហេតុ​នោះ ឥឡូវ​នេះ​នាង​បាន​ផ្លាស់​មក​ជា​ស្លៀក​ពាក់​​សមរម្យ​វិញ។

ទោះ​យ៉ាង​ណា​តារា​រូប​នេះ ក៏​ធ្លាប់​បាន​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​ឆ្គង​នេះ និង​សម្ដែង​ការ​សុំ​ទោស​ជា​សាធារណៈ​សុំ​ការ​អនុគ្រោះ​ពី​មហាជន​ផង​ដែរ ដោយ​សន្យា​មិន​ឲ្យ​មាន​លើក​ទី២​ឡើយ។

ឆយី ដូរ​មក​ស្លៀក​ពាក់​អីចឹង​​យ៉ាង​ម៉េច​ដែរ?

មុន​នេះ​បន្តិច តារា​សម្ដែង​ កញ្ញា ឆយី ធ្លាប់​ទទួល​រង​ពាក្យ​សំដី​រិះគន់​យ៉ាង​ចាស់​ដៃ បន្ទាប់​ពី​បាន​ស្លៀកពាក់​បញ្ចេញ​ដង​ខ្លួន និង​ដើម​ទ្រូង ដែល​មហាជន​យល់​ថា សិច​ស៊ី​ហួសហេតុ​នោះ ឥឡូវ​នេះ​នាង​បាន​ផ្លាស់​មក​ជា​ស្លៀក​ពាក់​​សមរម្យ​វិញ។

ទោះ​យ៉ាង​ណា​តារា​រូប​នេះ ក៏​ធ្លាប់​បាន​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​ឆ្គង​នេះ និង​សម្ដែង​ការ​សុំ​ទោស​ជា​សាធារណៈ​សុំ​ការ​អនុគ្រោះ​ពី​មហាជន​ផង​ដែរ ដោយ​សន្យា​មិន​ឲ្យ​មាន​លើក​ទី២​ឡើយ។

ការ​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៃ​ទូរសព្ទ​ Samsung Galaxy Note 3 ​និង​ Samsung Galaxy Gear SmartWatch នៅ​ទី​ក្រុង​ប៊ែកឡាំង​ ប្រទេស​អាឡឺម៉ង់​ នៅ​ថ្ងៃ​ទី​ ​៤ ​​ខែ​កញ្ញា​ ​ឆ្នាំ​២០១៣  បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ ​លំដាប់​ថ្នាក់​ពិភពលោក​ដ៏​អស្ចារ្យ​ ​ហើយ​ ព្រឹត្តិការណ៍​នេះ​ក៏​បាន​បញ្ចាប់​ពាក្យ​ចចាមរ៉ាម​ពី​ប្រឌិត​ភាព​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​របស់​ Samsung Galaxy Note ​និង​ ឧបករណ៍​វៃឆ្លាត​ដែល​អាច​ពាក់​នឹង​ដៃ​បាន។

លោក​ JK Shin ជាប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ ផ្នែក​បច្ចេកវិទ្យា​ និង​ទំនាក់ទំនង​ទូរសព្ទ​ដៃ​របស់​ក្រុមហ៊ុន​ Samsung​ មាន​ប្រសាសន៍​ថា ៖ ការ​លេច​រូបរាង​ជា​លើក​ដំបូង​នៃ​ Samsung Galaxy Note 3​​  ៥.៧ អ៊ីញ​ជា​មួយ​អេក្រង់​ភ្លឺ​ច្បាស់ ​SuperAMOLED, 2.3 Ghz CPU, 3GB RAM ដែល​អាច​ផ្ទុក​ឯកសារ​បាន​រហូត​ដល់​ 32 ទៅ 64GB ​ជាមួយ​កាម៉ារ៉ា​ ១៣ ​មេហ្គាភិចសែល​ និង​ 4K UHD សម្រាប់​ការ​ថត​ទុក​ជា​វីដេអូ។ Samsung Galaxy Note 3​​ មាន​រាង​ស្តើង​ (៨៣ ​មីលីម៉ែត្រ)​​ ស្រាល (១៦៨ ក្រាម)​ មាន​ទំហំ​ធំ​ជាង​មុន ​លឿន​ជាង​មុន​ និង​កាន់​ថ្ម​បាន​យូរ​ជាង​មុន​ បើ​ធៀប​នឹង​ Samsung Galaxy Note II។

Note 3 និង Galaxy Gear ផលិតផល​លំដាប់​ពិភព​លោក​​​​​វែកមុខនៅ​អាល្លឺម៉ង់

ខេត្តបន្ទាយមានជ័យ៖ បងធំប្រចាំភូមិម្នាក់ ត្រូវកម្លាំងរាជអាវុធហត្ថ (អ .ហ) ក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ក្រោយពី ធ្វើសកម្មភាព យកកាំភ្លើងភ្ជង់ប្រជាពលរដ្ឋម្នាក់ ប៉ងបាញ់ សម្លាប់ចោល តែដោយជនរងគ្រោះយីអ៊ុនខ្ពស់ ស្រែកឲ្យគេជួយ ក៏ផ្អើលដល់អ្នកស្រុកជិតខាង ចេញមកជួយ ជនសង្ស័យបានរត់គេចខ្លួន ក្រោយមកត្រូវកម្លាំង អ.ហ ចាប់ខ្លួនបាន កាលពី វេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៣។
មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ជនសង្ស័យ ដែលកម្លាំង របស់លោកឃាត់ខ្លួន មានឈ្មោះ ហាន ឌិន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។ ជនរងគ្រោះ មានឈ្មោះ គាត ហ៊ន់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំ ជាមួយជនសង្ស័យ មានមុខរបរ ជាកម្មករសំណង់។
លោកបានបន្តថា មុនឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតខ្លីទៅភ្ជង់ ជនរងគ្រោះ ម្នាក់ឈ្មោះ គាត ហ៊ន់ ខណៈកំពុងផឹកស៊ី ក្រោមផ្ទះអ្នកភូមិ ដោយមិនដឹងមូលហេតុ គំរាមមិន ឲ្យស្រែក ហើយបានវាយដំលើជនរងគ្រោះ ជាច្រើនដៃ រួចសួររកបងប្រុស របស់ ជនរងគ្រោះ ដើម្បីសងសឹងគំនុំរបស់គេ ពេលនោះជនរងគ្រោះ បានស្រែកឆោឡោ ទើបមានអ្នកស្រុករត់មក ជួយ ជនសង្ស័យឃើញ សភាពការណ៍មិនស្រួល បានរត់គេចខ្លួន ក្រោយមកត្រូវកម្លាំង អ.ហ ចាប់ខ្លួនតែម្តង។
ប្រភពពីជនរងគ្រោះ និងប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកម្លាំង អ.ហ ក្រុង ចាប់បានជនសង្ស័យ ឈ្មោះ ហាន ឌិន បានយកកាំភ្លើងខ្លី ទៅភ្ជង់ជនរងគ្រោះ ប៉ងបាញ់សម្លាប់ ជនរងគ្រោះ មិនមែនប្រើកាំបិតខ្លីទេ។ ប្រភពទាំងនោះបានបន្តថា ជនសង្ស័យគឺជាបងធំប្រចាំ ភូមិ គ្មាននរណាហ៊ានជាមួយគេទេ រយៈពេលកន្លងមក បើទោះបីជាជននេះ វាយធ្វើបាប អុកឡុក ក្នុងភូមិក៏ដោយ ក៏គ្មានអ្នកហ៊ានប្តឹងដែរ ព្រោះខ្លាចជននេះសម្លាប់ចោល។
បើទោះបីជាបែបណា ករណីនេះលោក ហម ម៉ុត បានឲ្យដឹងថា ក្រោមការសួរនាំ របស់សមត្ថកិច្ច ជនសង្ស័យ មិនបានសារភាព ថាខ្លួនមានកាំភ្លើងនោះទេ ដោយគ្រាន់តែឆ្លើយថា គេបានយក កាំបិតទៅភ្ជង់ ដើម្បីអាករជនរងគ្រោះ តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ឃាត់ខ្លួន បងធំ ប្រចាំភូមិម្នាក់ ញាត់ទ្រុង ក្រោយធ្វើ សកម្មភាព យកកាំភ្លើងភ្ជង់ ប៉ង់បាញ់សម្លាប់គេ

ភ្នំពេញ ៖ ក្រុមកម្មករសំណង់ ដែលស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង ចំនួន ២ក្រុម បានប្រយុទ្ធគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់ កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងកន្លែង ដែលកម្មករសំណង់ស្នាក់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោក លត់ ឃីម ប្រធានប៉ុស្តិ៍ដង្កោ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វុធ រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កម្មករសំណង់ មានទីលំនៅ ភូមិព្រែកទម្លាប់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល រងរបួសធ្ងន់ សន្លប់នៅកន្លែងកើតហេតុ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដេរក្បាលជាង១០ថ្នេរ ។ ជនរង គ្រោះទី២ ឈ្មោះខុន ខេន ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់ មានទីលំនៅភូមិស្នាយអន្ជិត ឃុំស្នាយ អន្ជិត ស្រុកជុំគីរី ខេត្តកំពត រងរបួសក្បាល និង៣នាក់ផ្សេងទៀតរងរបួសស្រាល។
លោក លត់ ឃីម បញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះ៥នាក់ខាងលើនេះ គឺជាអ្នកមិនដឹងរឿងអ្វីទាំងអស់ ជនរងគ្រោះឈ្មោះ វុធ រិទ្ធគាត់ ថា គាត់ចុះមកបត់ជើងតូច ស្រាប់តែក្រុមជនបង្ករត់ពីណា មកវាយគាត់នឹង ពូថៅសន្លប់ឈឹង ហើយជនរងគ្រោះឈ្មោះ ខុន ខេន នោះវិញ គាត់ថា គាត់មើលទូរទស្សន៍ចប់ ក៏ចេញមក ក្រៅបន្ទប់ឭគេថា មានគេវាយកូនចៅខ្លួនក៏ស្ទុះទៅមើល ក្រុមជនបង្កម្នាក់ ក៏មកកាប់ពីក្រោយ ត្រូវក្បាល រយះ ដេរ១០ថ្នេរដែរទៅ ចំណែក៣នាក់ផ្សេងទៀតរបួសស្រាល។ លោកបន្តថា ពេលនោះលោកក៏បញ្ជា កម្លាំងឲ្យចាប់ជនបង្ក ឲ្យបាន តែពួកវាគេចទាន់ ក៏ប៉ុន្តែក្រុមជនបង្កជាកម្មករសំណង់ដូចគ្នាទេ ហេតុដូច្នេះ យើងកំណត់មុខសញ្ញារួចហើយ ។
អធិការនគរបាល ខណ្ឌដង្កោ លោក យឹម សារ៉ាន់ ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា មនុស្សដែល ៥នាក់ ដែលនគរបាលប៉ុស្តិ៍ ឃាត់ខ្លួន មកនោះ ពួកគាត់ជាជនរងគ្រោះដែលក្រុមជនបង្កលបវាយពួកគេ ហើយក្រុម ជនបង្កបានរត់គេចខ្លួនអស់ ពេលដែលលោក អធិការ បានបញ្ជាកម្លាំង ឲ្យចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ។ លោកអធិការបន្តថា ជនរងគ្រោះ ៥នាក់នោះ លោកបានឲ្យត្រឡប់ទៅវិញ ហើយបន្ទាប់ពីដាក់ពាក្យ បណ្តឹង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

កម្មករសំណង់ ប្រយុទ្ធគ្នា​ របួសធ្ងន់ស្រាល ៥ នាក់ ម្ខាងដេកពេទ្យ ម្ខាងទៀត រត់គេចខ្លួន

កោះកុង ៖ ជីតាដែលជាអាណាព្យាបាល សិស្សម្នាក់ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច និង អង្គការសិទ្ធិមនុស្ស ដើម្បីជួយធ្វើអន្ដរាគមន៏ ក្នុងរឿង អ្នកគ្រូម្នាក់ ឈ្មោះ ឌី ណា ដែលបង្រៀន នៅសាលាមជ្ឈមណ្ឌល ដងទង បានវ៉ៃចៅ ស្រីគាត់ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៣ បណ្តាលឲ្យ រងរបួសថ្លើមដៃ ខាងស្ដាំ និងខ្នងខាងស្តាំ ផងដែរ។
ជីតាក្មេងស្រីរងគ្រោះឈ្មោះ អ៊ុង ចានថុល បានប្រាប់មជ្ឈមណ្ឌលពត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា ចៅស្រីគាត់មានឈ្មោះ ធុន ស្រី ខួច អាយុ ១០ ឆ្នាំ ដែលរស់ក្នុងបន្ទុក់របស់គាត់ ហើយគាត់បានឱ្យទៅរៀននៅសាលា មជ្ឈមណ្ឌល ដង ទង ដែលស្ថិតនៅ ភូមិ ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្ដកោះកុង ។ ហើយការរៀនរបស់ចៅស្រីគាត់ មានរយៈពេល ២ឆ្នាំមកហើយ ដោយបង់ថ្លៃប្រាក់ឈ្នួលក្នុង ១ខែ ចំនួន ១៥០០០រៀល ។
ជីតា ឈ្មោះ អ៊ុង ចាន់ ថុល បានបន្ដថា  នៅពេលចៅស្រីគាត់មកពីសាលាវិញ បានប្រាប់គាត់ ថា អ្នកគ្រូឈ្មោះ ឌី ណា បានវ៉ៃនាង ដៃនិងផ្នែកខាងខ្នង ពេលនោះគាត់មើល  ទៅឃើញមានជាំ នៅថ្លើមដៃ និងផ្នែកខាងខ្នង ពេលនោះលោកបានឱ្យអ្នក គ្រូមកនិយាយគ្នា ដើម្បីចង់ដឹងពីមូលហេតុ តែត្រូវអ្នកគ្រូឌី ណា នោះគេចវេសមិនព្រម ទៅជួបគាត់និយាយគ្នាទេ ទើបគាត់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច្ច និងអង្កការជួយអន្ដរាគមន៏។
លោកជីតាបានបន្ដ ថា គាត់ពុំបានដឹងថា សាលាបង្រៀន មជ្ឈមណ្ឌល ដងទង់ មួយនេះគ្មានច្បាប់ទេ ស្មានតែគេឆ្លងកាត់មន្ទីរអប់រំរួច រាល់អស់ហើយ ទើបហ៊ានបើដល់មជ្ឈមណ្ឌល បង្រៀនសិស្ស នៅក្នុង ក្រុងបែបនេះ។ លោកតាបានបញ្ជាក់ថា អ្នកគ្រូ ឌី ណា នេះវ៉ៃចៅ ស្រីគាត់ ២ទៅ ៣ ដងហើយតែពុំ មានស្លាកស្នាម តែម្ដងនេះមានស្លាកស្នាម ហើយមិនបានមកនិយាយគ្នា ពីមូលហេតុទៀត បែរជាគេច វេសពីគាត់ទៅវិញ ។ ប្រធានការិយាល័យ អប់រំក្រៅប្រព័ន្ធ របស់មន្ទីរអប់រំខេត្ដ បានប្រាប់ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងនៅព្រឹក ថ្ងៃទី ១០ ខែកញ្ញា នេះថា ចំពោះ សាលាបង្រៀនមជ្ឈមណ្ឌល ដងទង់ ជាឯកជន នេះពុំមានច្បាប់ចេញពីមន្ទីរអប់រំទេ ពីព្រោះមជ្ឈមណ្ឌល មួយនេះ ធ្វើអ្វីស្រេចតែចិត្ដហើយគ្រូដែលបង្រៀននោះបានឆ្លងកាត់ សាលាគរុកោសល្យដែរឬទេ ។ មជ្ឈដ្ឋានដែលដឹងហេតុការណ៏បាននិយាយថា មជ្ឈមណ្ឌល ដងទង់ ខាងលើនេះបើកបង្រៀនមាន រយៈពេលយួរមក ហើយដោយគ្មានច្បាប់ ចុះហេតុអ្វីលោក  ង៉ែត ឡឹង ប្រធាន មន្ទីរអប់រំមិនដឹង ហើយខាងអប់រំគួរតែពិនិត្យមើលពីលោកគ្រូអ្នកគ្រូ ដែលបង្រៀននៅសាលាឯកជនផងតើបាន  ឆ្លងកាត់ គរុកោសល្យ ដែរឬអត់ ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សាលាបង្រៀន ដងទង់គ្មានច្បាប់ វ៉ៃសិស្សឲ្យមានរបួសទៀត ត្រូវអាណាព្យាបាល​ ដាក់ពាក្យបណ្ដឹង

ភ្នំពេញៈ សហព័ន្ធកីឡាចំបាប់អន្ដរជាតិ គ្រោងនឹងផ្ដល់សិទ្ធិឲ្យ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍នៃ ការប្រកួតកីឡា ចំបាប់ជើងឯក ពិភពលោកលើឆ្នេរខ្សាច់ នាឆ្នាំ២០១៥ខាងមុខនេះ បន្ទាប់ពីលោក Stefan Kazarian ប្រធានបច្ចេកទេស កីឡាចំបាប់អន្តរជាតិ (Secretary of the couch department) និងជាសមាជិកប្រតិបត្តិ របស់សហព័ន្ធកីឡាចំបាប់អន្ដរជាតិ បានត្រួតពិនិត្យ តំបន់ឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះរួចមក ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា “ក្រោយពីលោក Stefan Kazarian វិលត្រឡប់មកពីត្រួត ពិនិត្យមើលស្ថានភាពតំបន់ឆេ្នរខ្សាច់ នៅខេត្តព្រះសីហនុវិញ យើងបានពិភាក្សាគ្នារួចហើយ ដោយលោក Stefan Kazarian បានមានប្រសាសន៍ថា ឆ្នេរខ្សាច់តំបន់ព្រះសីហនុ គឺមានលក្ខណៈសម្បត្តិល្អ មានទីតាំងល្អ មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ស្នាក់នៅ  និងមានបរិយាកាសល្អ ដូច្នេះយើងអាចយកតំបន់ ឆ្នេរខ្សាច់ព្រះសីហនុនេះ ធ្វើជាទីតាំងសម្រាប់ ធ្វើការប្រកួតកីឡា ចំបាប់លើឆ្នេរខ្សាច់ជើងឯក ពិភពលោកបានហើយ” ។
លោក Stefan Kazarian បានបង្ហាញពីឆន្ទៈជួយឲ្យ កម្ពុជាធ្វើជាម្ចាស់ផ្ទះយើងមុតមាំទៀតថា «ដោយសារឆ្នេរខ្សាច់កម្ពុជា មានលក្ខណៈអំណោយផលល្អ ហើយថែមទាំងមាន ទីតាំងល្អទៀតនោះ ខ្ញុំនឹងជំរុញឲ្យសហព័ន្ធកីឡា ចំបាប់អន្ដរជាតិផ្ដល់សិទ្ធិ មកកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍នៃ ការប្រកួតកីឡាចំបាប់លើឆ្នេរខ្សាច់ ជើងឯកពិភពលោកឲ្យបាននៅឆ្នាំ២០១៥ »។
លោក Stefan Kazarian បានបញ្ជាក់ទៀតថា « ការរៀបចំការប្រកួតកីឡា ចំបាប់លើឆ្នេរខ្សាច់ជើងឯកពិភពលោកនោះ គឺយើងមិនត្រូវហិដ្ឋារចនាសម្ព័ន្ធ អ្វីច្រើននោះទេ គ្រាន់តែមានវាលខ្សាច់ យើងអាចរៀបចំបានហើយ ហើយវាក៏មិនចំណាយ ថវិការអស់ច្រើនប៉ុន្មានដែរ» ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ដែរថា “ប្រសិនបើសហព័ន្ធកីឡាចំបាប់ អន្ដរជាតិផ្ដល់សិទ្ធិ មកឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ចំបាប់ លើឆ្នេរខ្សាច់ជើងឯកពិភពលោកមែននោះ វាគឺជាសំណាងរបស់កម្ពុជាយើងហើយ ព្រោះការរៀបចំការប្រកួត កីឡាចំបាប់លើឆ្នេរខ្សាច់ ជើងឯកពិភពលោកនោះ មិនត្រឹមតែមានការចូលរួម ពីប្រទេសជាច្រើននៅលើសកលលោកប៉ុណ្ណោះទេ វាថែមទាំងអាចទាក់ទាញ ចំណាបអារម្មណ៍ភ្ញៀវទេសចរ ឲ្យមកលេងនៅកម្ពុជាបានច្រើនទៀតផង” ។
ទោះបីជាយ៉ាងណាលោក វ៉ាត់ ចំរើន នៅមិនទាន់កំណត់ពីវេលា រៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ ច្បាស់លាស់នៅឡើយទេ ដោយលោកបានបញ្ជាក់ថា “យើងនៅរង់ចាំតែសេចក្ដីសម្រេច ពីសហព័ន្ធកីឡាចំបាប់អន្ដរជាតិ បើគេអនុម័តឲ្យកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះហើយនោះ ទើបយើងប្រកាសជាផ្លូវការតែម្ដង ប៉ុន្ដែបើតាមជំនាញការ របស់សហព័ន្ធកីឡាចំបាប់ អន្ដរជាតិលោក Stefan Kazarian បានប្រាប់ខ្ញុំថា ឆ្នេរខ្សាច់នៅខេត្តព្រះសីហនុនោះ គឺមានលក្ខណៈអំណោយ ផលល្អណាស់ ដូច្នេះកម្ពុជាអាចធ្វើជា ម្ចាស់ផ្ទះបានហើយ” ។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា “ប្រសិនបើកម្ពុជាទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ពិភពលោកមែននោះ ប្រទេសដែលត្រូវចូលរួម ប្រកួតក្នុងកម្មវិធីនេះ គឺមិនតិចជាង ២២ប្រទេសនោះទេ” ៕ 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាចំបាប់ ជើងឯកពិភពលោក

កំពង់ចាមៈ កម្លាំងនគរបាល ស្រុកក្រូចឆ្មារ បានចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៣ នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្រោយពីបានទទួលពាក្សបណ្តឹង របស់ជនរងគ្រោះ ក្នុងករណីបាត់ម៉ូតូមួយគ្រឿង កាលពីយប់ថ្ងៃទី៧ ខែកញ្ញា។
មន្ត្រីនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈាវ ស ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង៨យប់ ឈ្មោះ នៅ ណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម បានទុកម៉ូតូក្នុងចំការ ហើយក៏ចេញទៅចាប់កូនកង្កែប ដើម្បីធ្វើនុយសន្ទូច។ លុះមួយសន្ទុះក្រោយ ត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូតែម្តង។
សមត្ថកិច្ចបន្តថា រហូតដល់ព្រឹកថ្ងៃទី៨ ទើបម្ចាស់ម៉ូតូ បានមកប្តឹងសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ច បានជួយអន្តរាគមន៍ ដោយនាំម្ចាស់ម៉ូតូ ទៅពិនិ្យ មើលកន្លែងលក់ម៉ូតូមួយ ផ្ទះឈ្មោះ ស៊ន់ ទូច នៅ ក្នុងស្រុកក្រូចឆ្មារនោះ។ ក្រោយពីបានពិនិត្យ ម្ចាស់ម៉ូតូ បានស្គាល់ម៉ូតូរបស់ខ្លួន នៅកន្លែងទិញ លក់ ជាមួយគ្នានោះដែរ ម្ចាស់ផ្ទះទិញ លក់ បានឆ្លើយថា ខ្លួនបានទិញម៉ូតូសង់កូរ៉េនោះ ពីឈ្មោះ ដូ ហឿន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារក្នុងតម្លៃ មួយរយដុល្លារ ដែលមានឈ្មោះ ឈាវ ស ជាអ្នកធានា ។
ក្រោយពីបានដឹងមុខសញ្ញា សមត្ថកិច្ចបានឈានទៅចាប់ខ្លួនឈ្មោះ ឈាវ ស មកសាកសួរ ហើយ ជនសង្ស័យរូបនេះ បានឆ្លើយថា ខ្លួនពិតជាបាននាំជនដៃដល់ឈ្មោះ ដូ ហឿន យកម៉ូតូមួយគ្រឿង នោះទៅលក់ពិតប្រាកដមែន ចំណែក ឈ្មោះ ដូ ហឿន បានរត់គេចខ្លួន ។ នគរបាលស្រុកក្រូចឆ្មារ បានឲ្យដឹងទៀតថា ចំពោះម៉ូតូដែលរកឃើញ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ហើយ ដោយឡែក ជនសង្ស័យឈ្មោះ ឈាវ ស សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនមកសាលាដំបូង ខេត្ត កំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែក អ្នកលួច ឈ្មោះ ដូ ហឿន សមត្ថកិច្ចកំពុងតាម ប្រម៉ាញ់ យកមកផ្តន្ទាទោសផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ចាប់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធ ការឃុបឃិត ប្រព្រឹត្ត​ អំពើចោរកម្ម

ពោធិ៍សាត់៖ ស្ត្រីម្នាក់អាចនឹងត្រូវ ចូលពន្ធនាគារ តាមស្វាមីរបស់ខ្លួន បន្ទាប់ពីកម្លាំង នគរបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរកឃើញថា ស្រ្តីរូបនេះ យកថ្នាំញៀន ទៅចែកចាយឲ្យអ្នកទោស នៅក្នុងមន្ទីរឃុំឃាំង ម.៤ ស្ថិតក្នុង ស្រុកភ្នំក្រវាញ។
មន្រ្តីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ថា ស្រ្តីជនសង្ស័យ ហាត់ ស៊ីណាត់  អាយុ ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងលិចស្ពានមួយកន្លែងស្ថិតនៅ ភូមិព្រហស្បតិ៍ក្បាល  ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈស្ត្រីរូបនេះ កំពុងយកគ្រឿងញឿនមួយ កញ្ចប់ប្រភេទបេតង់វីតាមីនទម្ងន់ ០,១៥៨៥ ទៅឲ្យប្តី របស់ខ្លួនកំពុងជាប់ឃុំ សម្រាប់ចែកចាយឲ្យអ្នកទោស។
នាយផ្នែកនគរបាលយុត្តិធម៌ស្រុកភ្នំក្រវាញ លោកអនុសេនីយ៍ទោ នង សម្បត្តិ បានឲ្យដឹងងថា ជនសង្ស័យរស់នៅ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លោក នង សម្បត្តិ បន្តឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួន ដោយមានវត្ថុតាង ជាក់ស្តែងនោះ ជនសង្ស័យ ត្រូវបាន បញ្ជូនទៅកាន់ការិយាល័យកណ្តាលនគរបាលយុតិ្តធម៌ នៃស្នងការដ្ឋាននគរ បាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ចូលគុកតាមស្វាមី ព្រោះជួញដូរថ្នាំញៀន ឲ្យអ្នកទោស